ក្លឹប Sevilla ចូលប្រជែងជាមួយនឹង AC Milan សម្រាប់ខ្សែការពារ Arsenal រូបនេះ

0 0

អេស៉្បាញ)៖ ម្ចាស់ជើងឯក Europa League ក្លឹប Sevilla ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធតតាំងជាមួយក្លឹបយក្សនៅអ៊ីតាលី AC Milan សម្រាប់ការចុះហត្ថលេខាលើខ្សែការពារ Jakub Kiwior របស់ក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ។

 

កីឡាករអន្តរជាតិប៉ូឡូញ ទើបតែមកដល់កីឡដ្ឋាន Emirates ពីក្រុម Spezia កាលពីឆ្នាំមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹបក្នុងខែមករា ចំពេលដែលគាត់មិនសូវបានចូលប្រកួតទៀងទាត់។ ទន្ទឹមនឹងនេះ ក្រុម AC Milan បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារ Kiwior ត្រលប់ទៅកាន់ Serie A វិញសម្រាប់ពាក់កណ្តាលទីពីរនៃយុទ្ធនាការបច្ចុប្បន្ន ប៉ុន្តែ Arsenal មិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យខ្សែការពារវ័យ ២៣ឆ្នាំ រូបនេះចាកចេញទាំងក្នុងលក្ខខណ្ឌខ្ចីជើង ឬក៏ជាអចិន្ត្រៃយ៍ឡើយ។

 

ទោះជាយ៉ាងណាក៏ដោយ Arsenal បានចំណាយប្រាក់ ២១.៣លានផោន ដើម្បីនាំយក Kiwior មកកាន់ក្លឹបក្នុងខែមករា ឆ្នាំ២០២៣ និងមិនមានហេតុផលណាមួយដើម្បីលក់ខ្សែការពារកណ្តាលក្នុងតម្លៃថោកនោះទេ ព្រោះគាត់នៅតែជាប់កិច្ចសន្យាជាមួយក្លឹបយក្សនៅទីក្រុងឡុងដ៍ខាងជើងរហូតដល់ឆ្នាំ២០២៨ ឯណោះ៕

 

ប្រភព៖ SportsMole

Leave A Reply

Your email address will not be published.

advanced-floating-content-close-btn
error: Content is protected !!