Man City សល់គម្លាតពី Liverpool ត្រឹម 1ពិន្ទុ ក្រោយ Palmer ទាត់តាមស្មើ 4-4

39

Cole Palmer បំផ្លាញក្ដីសង្ឃឹមយក 3ពិន្ទុរបស់ Manchester City ដោយការស៊ុតបាល់ប៉េណាល់ទីចុងក្រោយរបស់ខ្សែប្រយុទ្ធ Chelsea រូបនេះ បានសង្គ្រោះលទ្ធផលមិនគួរឱ្យជឿក្នុង 4-4 ទល់នឹងក្រុមកំពុងឈរកំពូលតារាង Premier League រដូវកាលនេះ។ Palmer បានស៊ុតបញ្ចូលទីនៅវិនាទីចុងក្រោយ បន្ទាប់ពី

ការស៊ុតបញ្ចូលទីគ្រាប់ទី 4 នៅនាទីទី 86 របស់ Rodri ឱ្យ City ។

វាអាចជាគ្រាប់បាល់ដ៏មានន័យសម្រាប់ Palmer ដើម្បីបង្ហាញទៅកាន់លោក Pep Guardiola បន្ទាប់ពីគាត់បានសម្រេចលក់គេទៅឱ្យ Chelsea ក្នុងកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើល តម្លៃ 42 លានផោន កាលពីខែកញ្ញា។

Man City បានវាយបក និងនាំមុខមុនដល់ទៅបីដង ហើយក៏ត្រូវតាមពីក្រោយរហូត។ បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសរបស់ Erling Haaland បានធ្វើឱ្យ Man City នាំមុខមុន តែត្រូវ Thiago Silva តាមស្មើ។

Raheem Sterling បានស៊ុតបាល់បញ្ចូលទីទល់នឹងក្លឹបចាស់របស់គាត់ ដើម្បីផ្តល់ឱ្យ Chelsea នូវការនាំមុខម្ដង តែក៏ត្រូវ Manuel Akanji តាមស្មើនៅចុងតង់ទីមួយ។

Haaland រកបានគ្រាប់បាល់ទី 17 របស់គាត់ក្នុងរដូវកាលនេះ បន្ទាប់ពីចូលដល់តង់ទី២ មុនពេល Nicolas Jackson របស់ Chelsea តាមស្មើជាថ្មី។ Rodri បង្កើតបានគ្រាប់បាល់ទី 4 ខណៈការប្រកួតនៅ​សល់​រយៈ​ពេល​បួន​នាទីទៀត ប៉ុន្តែ​ក៏មាន​ការ​វាយ​សម្រុកបន្តបន្ទាប់ពី Chelsea រហូតខ្សែប្រយុទ្ធ Palmer រកគ្រាប់បាល់ចុងក្រោយបាន។

លទ្ធផលស្មើនេះ ធ្វើឱ្យ City សល់គម្លាតពិន្ទុពីក្រុមលេខ 2 Liverpool ត្រឹម 1 ពិន្ទុប៉ុណ្ណោះ ខណៈប្រកួតចុងក្រោយរបស់ហង្សក្រហម គេបានយកឈ្នះ Brendford ក្នុងលទ្ធផល 3-0៕

advanced-floating-content-close-btn