Al-Ittihad តែងតាំងលោក Marcelo ក្រោយបញ្ចប់តំណែង Nuno Espirito

16

អតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Marcelo Gallardo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិបបាល់ទាត់ជើងឯកអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad។ បុរសវ័យ 47 ឆ្នាំរូបនេះ បានមកជំនួសតំណែងអតីតអ្នកចាត់ការ Spurs និង Wolves លោក Nuno Espirito Santo ដែលត្រូវបានបញ្ចប់តំណែងសប្តាហ៍មុន។ Marcelo Gallardo

 

បានមកដល់ក្លិបនៅក្របខណ្ឌ Saudi Pro League មួយនេះដោយបានចុះហត្ថលេខារយៈពេល 2 ឆ្នាំ។ Marcelo Gallardo មានអាជីពជាគ្រូបង្វឹកចុងក្រោយបំផុតដឹកនាំក្រុមអាហ្សង់ទីន River Plate និងបាននាំក្រុមឈ្នះជើងឯកលីគកំពូលអាហ្សង់ទីននៅរដូវកាល 2020-21 និងធ្លាប់ដឹកនាំក្លិបអ៊ុយរូហ្កាយ Nacional ផងដែរ។

Al-Ittihad បច្ចុប្បន្នមានប្រធានក្រុមខ្សែប្រយុទ្ធបារាំង Karim Benzema ដែលបានផ្លាស់មកកាលពីរដូវកាលក្តៅ រួមជាមួយកីឡាករល្បីឈ្មោះពីអឺរ៉ុបផ្សេងទៀតដូចជាអតីតខ្សែបម្រើ Liverpool, Fabinho និងអតីតខ្សែបម្រើ Chelsea និង Leicester, N’Golo Kante ជាដើម។ តែក្រោមការដឹកនាំរបស់លោក Nuno, Al-Ittihad ចាប់ផ្តើមរដូវកាលមិនល្អឡើយខណៈកំពុងឈរលេខ 5 ក្នុងតារាង និងការប្រជែងខ្លាំងពីក្លិបរួមលីគដូចជា Al Hilal, Al Nassr និង Al-Ettifaq ជាដើម៕

 

advanced-floating-content-close-btn