អាវ Messi ពាក់នៅ World Cup ចំនួន 6 ត្រូវដាក់ដេញថ្លៃនៅអាមេរិក

23

អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន 6 ដែលពាក់ដោយ Lionel Messi ឈ្នះជើងឯក World Cup ឆ្នាំមុននៅកាតា នឹងត្រូវដាក់លក់ដេញថ្លៃ។ ប្រធានក្រុមវ័យ 36 ឆ្នាំរូបនេះ គឺជាសមាជិកសំខាន់ ដែលជួយអាហ្សង់ទីនឈ្នះជើងឯក World Cup កាលពីខែធ្នូឆ្នាំ មុនក្រោយយកឈ្នះបារាំង ដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។ អាវរបស់

 

Messi ដែលពាក់នៅវគ្គផ្តាច់ព្រ័ត្រមួយឈត់តែម្តង ត្រូវបានគេរំពឹងថានឹងត្រូវដាក់ដេញថ្លៃមានតម្លៃជាង 8 លានផោននៅក្រុមហ៊ុនវិចិត្រ សីល្បៈ Sotherby នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

បច្ចុប្បន្នអាវជម្រើសជាតិបាល់ទាត់ឈ្នះជើងឯក ដែលមានតម្លៃថ្លៃបំផុតជាកំណត់ត្រានោះ គឺអាវរបស់ Diego Maradona ដែលពាក់ក្នុងការប្រកួតដែល ប្រើដៃវាយបញ្ចូលទី “Hand of God” នៅ World Cup ឆ្នាំ 1986 ដោយអាវនោះមានតម្លៃដេញថ្លៃចុងក្រោយដល់ទៅ 7.1 លានផោនកាលពីឆ្នាំ 2022។

លោក Brahm Wachter ប្រធានក្រុមហ៊ុនដេញថ្លៃដ៏ល្បីឈ្មោះ Sotherby បានឱ្យដឹងថា អាវទាំង ៦ របស់ Messi នឹងធ្វើឱ្យកក្រើកឱកាសដេញថ្លៃជាប្រវត្តិសាស្រ្តរបស់ Sotherby។ អាវរបស់ Messi ទាំង ៦ នឹងត្រូវដាក់បង្ហាញនៅស្នាក់ការកណ្តាលរបស់ Sotherby ទីក្រុងញូយ៉កសហរដ្ឋអាមេរិក និងបើកឱ្យទស្សនាដោយសេរីចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី 14 ខែធ្នូខាងមុខនេះ។

Sotheby’s បានឱ្យដឹងថា ចំណែកនៃប្រាក់ចំណូលដែលបានពីការដេញថ្លៃនេះ នឹងត្រូវបរិច្ចាគទៅឱ្យគម្រោង Unicas ដែលដឹកនាំដោយ Sant Joan de Deu (SJD) Barcelona Children’s Hospital ដោយមានការគាំទ្រពីមូលនិធិ Leo Messi ដើម្បីបំពេញតម្រូវការរបស់កុមារដែលទទួលរងពីជំងឺកម្រ៕

 

advanced-floating-content-close-btn